!!Cannot Query Sql Statement!!!!Cannot Query Sql Statement!! Knauf Thailand

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

ដើម្បីសាងសង់ផ្ទះមួយខ្នង យើងតែងតែត្រូវការអ្នកម៉ៅការ ព្រមជាមួយក្រុមជាងមួយចំនួនដើម្បីរចនានិងសាងសង់ផ្ទះអោយចេញជារូបរាង ប៉ុន្តែសំរាប់អ្នកដែលកំពុងសាងសង់ផ្ទះថ្មី ឬ ជួសជុលផ្ទះចាស់អាចនឹងកំពុងឆ្ងល់ថា នៅក្នុងការដំណើរការសាងសង់នីមួយៗ មានចំណុចអ្វីខ្លះដែលយើងគួរតែត្រួតពិនិត្យ សម្បី តែរឿងតូចតាចដូចជា ប្រព័ន្ធទឹក ភ្លើង គ្រោងពិដាន ជញ្ជាំង រួមទាំងការចាក់គ្រឹះ និងការចាក់សុីម៉ង់ត៍។ ចំពោះអ្នកណាដែលកំពុងតែសាងសង់ផ្ទះ ឬ កំពុងស្វែងរកព័ត៌មានដើម្បីពិភាក្សាជាមួយអ្នកម៉ៅការ អត្ថបទនេះមានប្រយោជន៍ជាច្រើនសំរាប់លោកអ្នកព្រោះថានៅក្នុងអត្ថបទនេះ Knauf បានប្រាប់នូវរឿងសំខាន់ទាំង 6 ដែលអ្នកជំនាញម៉ៅការតែងតែណែនាំ ដើម្បីដោះស្រាយចំងល់ ភាពស្រពិចស្រពិលក៏ដូចជាការយល់ខុសផ្សេងៗ ដើម្បីជួយអោយយើងសម្រេចចិត្តបានយ៉ាងត្រឹមត្រូវក្នុងពេលកំពុងសាងសង់ផ្ទះ រួមទាំងពេលពិនិត្យផ្ទះពេលសាងសង់រួច

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

មិនចាំបាច់ចាក់គ្រឹះច្រើនក៏អាចសាងសង់ផ្ទះបានយ៉ាងរឹងមាំ

ទោះបីជាបច្ចេកវិទ្យាថ្មីៗនៃការចាក់ គ្រឹះនៅសម័យឥឡូវមានការរីកចម្រើនខ្លាំងក៏ដោយ ប៉ុន្តែការទទួលទំងន់របស់សសរនៅតែចំបាច់ក្នុងការគណនាដើម្បីអោយ សមស្របជាមួយទំហំផ្ទៃដី និងទំងន់របស់ផ្ទះផងដែរ ព្រោះថាសសរគ្រឹះ នឹងមានតួនាទីផ្ទាល់ជាមួយនឹងផ្ទៃដី ដូច្នេះរាល់ការឌីស្សាញនីមួយៗចំបាច់ត្រូវមានការគណនាអោយច្បាស់លាស់ ទាំងរឿង ទំងន់ កំលាំងកកិតជាមួយផ្ទៃដី ការបន្ថែមឬបន្ថយ ទំហំនិងប្រវែងចាំបាច់ត្រូវការក្នុងការគណនាពីវិស្វករមុននឹងសាងសង់

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

មិនចាំបាច់បន្ថែមសរសៃដែកដើម្បីការពាររការញ្ជួយផែនដី

មានមនុស្សជាច្រើនគិតថាការបន្ថែមសរសៃដែកក្នុងការសាងសង់ផ្ទះ គឺដើម្បីការពារការរញ្ជួយផែនដី តែតាមពិតទៅបើយោងតាមការណែនាំរបស់អ្នកជំនាញ យើងមិនគួរបន្ថែមសរសៃដែកលើសតម្រូវការនោះទេ ព្រោះថាមុននិងចាប់ផ្ដើមសាងសង់ វិស្វករបានគណនារួចរាល់មកហើយថា ផ្ទះមួយខ្នងគួរតែប្រើសរសៃដែកប៉ុន្មាន ការបន្ថែមសរសៃដែកលើសពីតម្រូវការអាចធ្វើឲ្យខ្ជះខ្ជាយថវិកា ព្រមទាំងមិនទទួលបានផលប្រយោជន៍អ្វីឡើយ

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

គួរតែនិយាយជាមួយជាងអំពីរឿងសម្ភារៈអោយបានច្បាស់លាស់មុននឹងចាប់ផ្តើមសាងសង់

បើសិនជាមានការព្រមព្រៀងគ្នាទាក់ទងនឹងរឿងឌីស្សាញនិងរឿងសម្ភារៈរួចរាល់ហើយ មិនគួរមានការផ្លាស់ប្ដូរអ្វីឡើយនៅពេលសាងសង់ ព្រោះថាបើផ្លាស់ប្តូរសម្ភារៈគុណភាពខ្ពស់មកប្រើសម្ភារៈគុណភាពអន់ ផ្ទះរបស់លោកអ្នកនឹងមិនរឹងមាំដូចការរំពឹងទុកឡើយ ស្នាក់នៅមិនបានប៉ុន្មានអាចនឹងមានការខូចខាតនិងត្រូវជួសជុលដោយឥតរំពឹងទុក ទោះបីក្នុងករណីដែលផ្លាស់ប្តូរការប្រើប្រាស់សម្ភារៈដែលល្អជាងមុនក៏នៅតែជាការខ្ជះខ្ជាយថវិកាដដែល ដូច្នេះហើយពេលព្រមព្រៀងរឿងសម្ភារៈហើយ យើងមិនគួរផ្លាស់ប្តូរពេលសាងសង់ឡើយ

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

គួរតែប្រើប្រាស់សុីម៉ង់ត៍សំរាប់ការសាងសង់គ្រោងសាងតែប៉ុណ្ណោះដើម្បីភាពរឹងមាំរបស់ផ្ទះ

សុីម៉ង់ត៍ដែលប្រើសំរាប់ការចាក់គ្រឹះ ឬ គ្រោងសាងសង់ត្រូវតែជាសុីម៉ង់ត៍ដែលផ្សំជាមួយខ្សាច់ ថ្ម និងទឹកដែលស្អាត ហើយត្រូវតែជាសុីម៉ង់ត៍ដែលប្រើសំរាប់ការសាងសង់គ្រោងសាងតែប៉ុណ្ណោះ ព្រមទាំងការល្បាយនិងសាងសង់ផ្សេងៗទៀតផងដែរ ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការប្រើប្រាស់ ព្រមទាំងជួយអោយការទទួលទំងន់ផ្ទះដែលបានមកពីការគណនាដោយវិស្វករអោយកាន់តែល្អថែមទៀត ដូច្នេះហើយចំពោះការសាងសង់អាគារ ឬ ផ្ទះ គួរតែកំណត់ប្រភេទសុីម៉ង់ត៍ដែលប្រើប្រាស់អោយបានជាក់លាក់និងហាមដាច់ខាចចំពោះការប្រើប្រាស់សុីម៉ង់ត៍ខុសពីប្រភេទរបស់សំណង់

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

គួរតែត្រួតពិនិត្យប្រព័ន្ធទឹកអោយបានច្បាស់លាស់មុននឹងសាងសង់ផ្ទះ

ការត្រួតពិនិត្យទុយោ ឬ បំពង់ទឹកផ្សេងៗ ការសាងសង់គឺជារឿងចាំបាច់ ព្រោះថាបើសិនជាមានការខូចខាត យើងអាចជួសជុលវាទាន់ពេល ហើយរឿងដែលគួរតែត្រួតពិនិត្យមានដូចជា ការជ្រាប ឬ លិចទឹក យើងត្រូវត្រួតពិនិត្យអោយច្បាស់ថាមិនមានការ លិចទឹកហើយប្រើប្រាស់ទឹកហូរតាមធម្មតា ដោយត្រូវត្រួតពិនិត្យដាច់ដោយឡែកពីការត្រួតពិនិត្យប្រព័ន្ធទឹកដែលបង្ហូរកាក់សំណល់ ចំពោះការបង្ហូរកាក់សំណល់ ឬ ទឹកភ្លៀង ក្នុងករណីខ្លះអាចនឹងមានទឹកកកស្ទះ ដូចជាទឹកនៅតាមអាងលាងមុខ ឬ អាងងូតទឹកនៅពេលប្រើប្រាស់ ទើបមានការចាំបាច់ត្រួតពិនិត្យអោយច្បាស់ ព្រមទាំងប្រព័ន្ធទឹកផ្សេងៗទៀតនៅក្នុងផ្ទះផងដែរ

6 រឿងសំខាន់ដែលអ្នកម៉ៅការជំនាញតែងតែណែនាំ

ក្តារពិដាននិងជញ្ជាំងត្រូវជ្រើសរើសអោយបានល្អដើម្បីការប្រើប្រាស់បានយូរអង្វែង

ក្តារពិដាននិងជញ្ជាំងអាចចាត់ទុកថាផ្នែកមួយដ៏សំខាន់របស់ផ្ទះ ការជ្រើសរើសក្តារពិដាននិងជញ្ជាំងគឺត្រូវតែជ្រើសរើសសន្លឹកក្តារដែលមានគុណភាពខ្ពស់ដែលអាចជួយអោយការស្នាក់នៅមានភាពងាយស្រួលជាងមុន ជួយកាត់បន្ថយសំណើម កម្ដៅ និងត្រូវតែមានភាពរលោង រាបស្មើផងដែរ ដូច្នេះយើងគួរតែត្រួតពិនិត្យយ៉ាងញឹកញាប់ជាមួយជាងម៉ៅការនៅពេលសាងសង់ដើម្បីជួសជួលទាន់ពេលក្នុងករណីខូចខាត

ដើម្បីកាន់តែមានភាពជឿជាក់ទៅលើក្តារពិដាននិងជញ្ជាំង សន្លឹកក្តារម្នាងសិលាសញ្ញា knauf ជាជម្រើសមួយដ៏ល្អសំរាប់លោកអ្នក ដែលមិនងាយនឹងកើតបញ្ហានៅពេលក្រោយក្នុងការប្រើប្រាស់ មិនតែប៉ុណ្ណោះគឺមានភាពងាយស្រួល អាចដំឡើងបានយ៉ាងងាយនិងឆាប់រហ័ស ព្រមទាំងមានភាពរឹងមាំដែលអាចទុកចិត្តបានដែលជាគុណប្រយោជន៍មួយរបស់សន្លឹកម្នាងសិលាសញ្ញា Knauf

លើសពីនេះទៅទៀត សន្លឹកម្នាងសិលានៅមានប្រយោជន៍ជាច្រើនទៀតដូចជា

  • រលោង រាបស្មើ និងស្រស់ស្អាតសាកសមសំរាប់ការឌីស្សាញ របស់សំណង់គ្រប់រូបបែប
  • អាចឌីស្សាញ ដើម្បីការពារសម្លេងបានរហូតដល់ទៅ 45 ឌេស៊ីបេល គ្រាន់តែបំពាក់បន្ថែម ជាមួយអ៊ីសូឡង់និងឆ្អឹងពិដាន
  • មិនស្រូបកម្ដៅ មិនងាយឆេះ
  • អាចដំឡើងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស
  • មិនមានសារធាតុពុលដែលប៉ះពាល់ដល់រាងកាយ
  • មិនប៉ះពាល់ដល់បរិស្ថាន

ហើយមានរហូតដល់ 5 ប្រភេទដើម្បីជ្រើសរើស

  • សន្លឹកម្នាងសិលាការពារសំណើម
  • សន្លឹកម្នាងសិលាការពារកាំរស្មី
  • សន្លឹកម្នាងសិលាការពារភ្លើង
  • សន្លឹកម្នាងសិលាការពារកម្ដៅ
  • សន្លឹកម្នាងសិលាការពារសម្លេង

ពួកយើងសង្ឃឹមថាព័ត៌មាននៅក្នុងអត្ថបទនេះនឹងជួយអោយលោកអ្នកយល់ដឹងអំពីប្រភេទអាគារផ្សេងៗ។ដើម្បីទទួលបានព័ត៌មានដ៏មានសារៈសំខាន់និងច្នៃប្រឌិតបន្ថែមទៀតទាក់ទងនិងការរចនាផ្ទះដំណើរការការសាងសង់និងស្ថាបត្យកម្ម យើងសូមណែនាំអោយលោកអ្នកចូលទៅអាននៅក្នុងគេហទំព័ររបស់ពួកយើងដែល មានបង្ហោះអត្ថបទ ២ ច្បាប់ក្នុង១ខែដែលពោលពេញទៅដោយគំនិតល្អៗដើម្បីជួយអ្នកទាំងអស់គ្នាក្នុងកែប្រែនិងកសាងផ្ទះ