!!Cannot Query Sql Statement!!!!Cannot Query Sql Statement!! Knauf Thailand

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

ប៉ុន្មានឆ្នាំមកនេះយើងឃើញថាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាកាន់តែច្រើនឡើងជាបន្ដបន្ទាប់។ដើម្បីធ្វើឱ្យការសាងសង់កាន់តែមានភាពងាយស្រួលនិងបំពេញតាមតម្រូវការរបស់មនុស្សកាន់តែច្រើនឡើងហើយដើម្បីរក្សាបាននូវសុវត្ថិភាពគ្រប់គ្នានៅក្នុងការរចនាសម្ព័ន្ធដែលមិនមានផលការប៉ះពាល់ដល់បរិស្ថាន នៅក្នុងអត្ថបទនេះយើងនឹងពិនិត្យមើលម្នាងសិលា (gypsum) និងវិធីសាស្រ្ដប្រើប្រាស់ម្នាងសិលា(gypsum) យ៉ាងច្នៃប្រឌិត ដែលអ្នកអាចយកវិធីសាស្រ្ដទាំងនេះទៅប្រើឬអនុវត្តផ្ទាល់បានចំពោះម្ចាស់ផ្ទះដែលត្រូវការភាពទំនើបនិងទាន់សម័យ ឬផ្ទះរបស់អ្នកផ្ទាល់តាមវិធីសាស្រ្ដបែបច្នៃប្រឌិត។

1. ការដំឡើងពិដានសិប្បនិម្មិតជាមួយនឹងការដំឡើងអំពូលភ្លើង (False ceiling with cove light installations)
ប្រសិនបើម្ចាស់ផ្ទះមានគំនិតដើម្បីនិយាយជាមួយអ្នកបច្ចេកទេសអំពីចំណាប់អារម្មណ៍របស់ គាត់ក្នុងការដំឡើងពិដានសិប្បនិម្មិតដែលមានលក្ខណៈប្លែកនិងស្រស់ស្អាត នោះការដំឡើង ពិដានសិប្បនិម្មិតក៏ជាជម្រើសដ៏ល្អមួយផ្សេងទៀតផងដែរ។គោលបំណងសំខាន់នៃការដំឡើងពិដាននេះគឺដើម្បីតុបតែងពិដានឱ្យមានភាពរលោងនិងស្រស់ស្អាតហើយលេចធ្លោពិដាននឹងគ្មានស្នាមនោះទេ។ ពិដានសិប្បនិម្មិតជាពិដានដែលជាងជំនាញណែនាំទៅដល់ម្ចាស់ផ្ទះ អាចបន្ថែមតម្លៃដល់ការងារដំឡើងហើយក៏ជា ចំណុចលេចធ្លោសម្រាប់ការតុបតែងពិដានក្នុងបន្ទប់ដើម្បីបង្កើនភាពស្រស់ស្អាតក្នុងការដំឡើងពិដានសិប្បនិម្មិតនិងពន្លឺភ្លើងនឹងបង្កើតរូបភាពចម្លងនៅលើពិដានដើម្បីធ្វើឱ្យពិដានកាន់តែមានភាពទាក់ទាញ អ្នកបច្ចេកទេសជំនាញអាចណែនាំឱ្យម្ចាស់ផ្ទះបន្ថែមបន្ទះ LED ផងដែរ។

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

2. បន្ទះជញ្ជាំងម្នាងសិលា(Gypsum wall arches)
បន្ទះជញ្ជាំងម្នាងសិលា Gypsum គឺជាអង្គប្រកបដ៏ពេញនិយមមួយដែលអាចបង្កើតបានយ៉ាងងាយស្រួល ដែលត្រូវបានដាក់ចូលទៅក្នុងការរចនាដែលច្នៃប្រឌិត វាមើលទៅមានភាពកក់ក្តៅ ហើយម្ចាស់ផ្ទះសម័យទំនើបចូលចិត្ត

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

3. សាងសង់ធ្នើសម្រាប់ដាក់អីវ៉ាន់ (Built in shelves)
វិធីដ៏ល្អមួយផ្សេងទៀតសម្រាប់អ្នកដែលរស់នៅក្នុងអាផាតមិនឬផ្ទះល្វែងគឺធ្នើសម្រាប់ដាក់អីវ៉ាន់ជំហានដំបូងក្នុងការរចនាជាន់របស់ធ្នើបែបងាយៗនោះគឺចាប់ផ្តើមដោយគ្រាន់តែគូរសមាមាត្រឬទំហំនៅលើក្រដាស បន្ទាប់មកធ្វើការវាស់វែងទាំងអស់យ៉ាងប្រុងប្រយ័ត្នហើយចាប់ផ្តើមដំណើរការ។ មានវិធីសាស្រ្តជាច្រើនសម្រាប់ការដំឡើងជាន់បែបនេះ អាស្រ័យទៅលើអ្នកដំឡើង។ ប៉ុន្តែអ្វីដែលសំខាន់បំផុតអ្នកគួរតែពិចារណានោះ គឺថាតើធ្នើអាចទប់ទល់ឬទ្រទ្រង់នឹងទម្ងន់បានកម្រិត ណា ប្រភេទនៃរចនាសម្ព័ន្ធអាស្រ័យលើចំណុចដ៏សំខាន់ទាំងនេះ។ ឧទាហរណ៍ សម្រាប់សៀវភៅ ឬអាងចិញ្ចឹមត្រី អ្នកនឹងត្រូវការតភ្ជាប់គ្នាដោយប្រើឧបករណ៍ភ្ជាប់ពិសេសដើម្បីធានាថាមានភាពរឹងមាំ

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

4. របាំងតុបតែង (Decorative partitions)
ប្រសិនបើអ្នកចង់បែងចែកបន្ទប់ទៅជាផ្នែកផ្សេងៗគ្នា ដំណោះស្រាយដ៏ល្អបំផុតគឺត្រូវប្រើឧបករណ៍ បែងចែកបន្ទប់ដូចជារបាំង។ ព្រោះក្រៅពីជួយបែងចែកបន្ទប់បានហើយ វាអាចបន្ថែមសោភ័ណភាពនិងធ្វើឱ្យបន្ទប់មានអារម្មណ៍ថាទូលាយជាងមុន ហើយអាចប្រើជាកន្លែងបង្ហាញគ្រឿងលម្អបន្ទប់បានផងដែរ អាចដាក់បង្ហាញរបស់ផ្ទាល់ខ្លួនដូចជា រង្វាន់ដែលយើងទទួលបានជាដើម។

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

5. តុកាហ្វេ (Coffee table)
ប្រសិនបើបន្ទាប់ពីការជួសជុលរួចហើយ អ្នកនៅសល់ម្នាងសិលាអាចយកវាមកកែច្នៃឡើងវិញ បានដូចជាតុកាហ្វេពីគ្រោងសាមញ្ញមួយ។បន្ទាប់មកអាចយកវាមកដាក់រួមគ្នាជាមួយវីសដើម្បីធ្វើតុតូចៗហើយលាបឬគ្របក្រដាសដែលមានផ្ទៃនិងរូបស្រស់ស្អាត។

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

6. ក្បាលគ្រែ (Headboard)
ការតុបតែងបន្ទប់គេងបែបរចនាបថបុរាណអាចសម្រេចបានដោយប្រើម្នាងសិលា មិនថាលាបពណ៌ ឬតុបតែងជាមួយផ្ទាំងរូបភាពក្រណាត់ផ្សេងៗ ក៏អាចធ្វើបានធ្វើយ៉ាងងាយស្រួល។

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

7. បារ/កន្លែងគិតលុយ (Bar/ counter)
ជាន់ធ្នើរបស់បារអាចសាងសង់ឡើងឬតុបតែងជាមួយនឹងម្នាងសិលា ងាយស្រួលដាក់គ្រប់ទីកន្លែង មិនថាការពត់កោងឬកាត់ជារាងណាមួយដើម្បីធ្វើការផ្គុំជាគ្រឿងសង្ហារិមតាមបំណងដែលចង់បាន។

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

8. ជញ្ជាំងស៊ីក្លូរ៉ាម៉ា (Cyclorama)
សម្រាប់គម្រោងដែលមានភាពពិបាកបន្ដិចអាចសាកល្បងសាងសង់ជញ្ជាំងស៊ីក្លូរ៉ាម៉ា។ ជាពិសេសប្រសិនបើអ្នកចូលចិត្តថតរូប ឬចង់បង្កើតស្ទូឌីយ៉ូថតរូប ជញ្ជាំងស៊ីក្លូរ៉ាម៉ា cyclorama ដែលមានរាងកោងរវាងជញ្ជាំងនិងកម្រាលឥដ្ឋអាចបង្កើតភាពចម្រុះគ្នារបស់ផ្ទៃខាងក្រោយបានជញ្ជាំងទាំងនេះត្រូវបានសាងសង់ជាញឹកញាប់នៅក្នុងស្ទូឌីយោដើម្បីលាក់មុំ 90 ដឺក្រេ រវាង កម្រាល ឥដ្ឋ និងជញ្ជាំង ដើម្បីចាប់ផ្តើមសាងសង់ជញ្ជាំងស៊ីក្លូរ៉ាម៉ាត្រូវសាងសង់ជញ្ជាំងទូទៅដោយប្រើម្នាងសិលា (gypsum) បន្ទាប់មកកាត់កំណាត់ឈើកោងប្រវែង 2 ហ្វីត ជាឈុតសម្រាប់អង្គុយនៅចន្លោះកម្រាលឥដ្ឋនិងជញ្ជាំង ការធ្វើសកម្មភាពទាំងនេះឡើងគឺដើម្បីដុំដែកគោលផ្នែកកោងចូលទៅក្នុងជញ្ជាំងជាមួយនឹងឥដ្ឋស្រាល បន្ទាប់មកលាយកំបោរបាយអរហើយលាបពណ៌ផ្នែកកោង គម្រោងនេះគួរតែ ដំណើរការ ដោយ ជាងដំឡើងដែលមានបទពិសោធន៍ក្នុងការសាងសង់តែប៉ុណ្ណោះ។

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

9. ផើងផ្កាម្នាងសិលា (Gypsum planters)
បង្កើតជញ្ជាំងសម្រាប់ព្យួររុក្ខជាតិជាមួយនឹងផលិតផល ម្នាងសិលា Knauf ស្ដង់ដា StandardShield 12 មីលីម៉ែត្រ ប្រើសម្រាប់បែងចែកបន្ទប់ដែលអាចបាញ់ជាមួយយុថ្កាដែលអាចព្យួរផើងរុក្ខជាតិបាន ប្រភេទនៃម្នាងសិលានេះអាចទ្រទ្រង់ទម្ងន់បានយ៉ាងល្អ យើងសូមណែនាំឱ្យជាងធ្វើការដំឡើងរួមគ្នាជាមួយគ្រោងជញ្ជាំងរបស់ក្រុមហ៊ុន Knauf ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់ ហើយប្រសិនបើអ្នកចង់ព្យួរវាពីពិដាន យើងសូមណែនាំឱ្យប្រើក្ដារម្នាងសិលាបែបស្តង់ដារ StandardShield 9 មីលីម៉ែត្រ។

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

ម្នាងសិលាម៉ាក Knauf

តាំងពីសម័យដើមរហូតដល់បច្ចុប្បន្ន ដោយសារតែបច្ចេកវិទ្យាជឿនលឿន ការបង្កើតថ្មីនិងច្នៃប្រឌិតផ្សេងៗត្រូវបានដាក់បញ្ចូលដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងពន្លឿនការងារបានយ៉ាងឆាប់រហ័ស។ Knauf គឺជាក្រុមហ៊ុនឈានមុខគេមួយ ដែលបាននាំម្នាងសិលា ដែលមានភាពជាមិត្តជាមួយបរិស្ថានដោយម្នាងសិលាមានគុណសម្បត្តិនិងលក្ខណៈពិសេសដែលសាកសមសម្រាប់ គម្រោងឈានមុខគេផ្សេងៗ។ ក្រុមផលិតផល៖ ម្នាងសិលាម៉ាក Knauf សម្រាប់ជញ្ជាំង និងពិដានសម្រាប់ប្រើប្រាស់ក្នុងអគារ ផ្ទះ និងការិយាល័យ មានដូចជា ម្នាងសិលាស្តង់ដារ 9 មីលីម៉ែត្រនិង 12 មីលីម៉ែត្រ ម្នាងសិលាម៉ាក Knauf ត្រូវបានផលិតចេញពីម្នាងសិលាដែលមានគុណភាពខ្ពស់ និងមានវិញ្ញាបនបត្រតាមស្តង់ដារអន្តរជាតិ ដែលធ្វើអោយម្នាងសិលា របស់យើងមានទំងន់ស្រាល រឹងមាំ ប្រើប្រាស់បានយូរ និងងាយស្រួលក្នុងការកាត់។ ការដំឡើងជួយសន្សំពេលវេលាដំឡើងបានយ៉ាងច្រើន។ ព្រោះវាជួយកាត់បន្ថយបញ្ហាជួសជុលដដែលៗនៅកន្លែងធ្វើការ ធ្វើការងារបានលឿន ហើយម្ចាស់ផ្ទះពេញចិត្តថែមទៀតផង ម្នាងសិលាម៉ាក Knauf ក៏មានប្រភេទដែលអាចធន់នឹងភ្លើងដែលទទួលបានការបញ្ជាក់តាមស្តង់ដារ TIS 219-2009 និង ASTM C1396។

  • ម្នាងសិលាស្តង់ដារ
  • សន្លឹក ម្នាងសិលាការពារកម្ដៅ
  • ម្នាងសិលា សន្លឹកការពារសំណើម
  • ម្នាងសិលាសន្លឹកដែលមានភាពធន់នឹងភ្លើង។
  • ម្នាងសិលាសន្លឹកដែលមានភាពធន់ នឹងការប៉ះទង្គិច
  • ម្នាងសិលាសន្លឹកការពារវិទ្យុសកម្ម

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត

ប្រសិនបើយើងសាកល្បងនឹងគំនិតថ្មីៗ ហើយនាំទៅអនុវត្តឱ្យម្ចាស់ផ្ទះតាមបែបច្នៃប្រឌិត នោះវានឹងធ្វើឱ្យមានចាប់អារម្មណ៍ជានិច្ច។ យើងសង្ឃឹមថាគំនិតបែបច្នៃប្រឌិតដែលគួរឱ្យចាប់អារម្មណ៍ទាំងអស់ដែលយើង បានបង្ហាញនៅក្នុងអត្ថបទនេះអំពីរបៀបប្រើម្នាងសិលាប្រកបដោយភាពច្នៃប្រឌិត នេះនឹងជាការជម្រុញនិងការលើកទឹកចិត្តដល់លោកអ្នក។ ព្យាយាមសាកល្បងធ្វើគម្រោងផ្សេងៗ និងណែនាំដល់ម្ចាស់ផ្ទះដោយខ្លួនឯងផ្ទាល់។

សម្រាប់ព័ត៌មានច្នៃប្រឌិត និងការងារផ្សេងៗទៀត ទាក់ទងនឹងការតុបតែងគេហដ្ឋាន និងស្ថាបត្យកម្ម យើងសូមណែនាំឱ្យលោកអ្នកពិនិត្យមើលគេហទំព័ររបស់យើង ដែលនឹងមានបង្ហោះពីរអត្ថបទជារៀងរាល់ខែដែលអាចជាគំនិតល្អៗសម្រាប់លោកអ្នកក្នុងការកែលម្អផ្ទះ និងការសាងសង់។ https://knauf.co.th/artdetail-cambodia.php

សូមតាមដានពួកយើងតាមវិធីដូចជា

9 វិធីសាស្រ្ដប្រើប្រាស់ ម្នាងសិលា(gypsum)យ៉ាងច្នៃប្រឌិត