!!Cannot Query Sql Statement!!!!Cannot Query Sql Statement!! Knauf Thailand

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

ប្រធានបទទាក់ទងទៅនិងការអនុរក្សបរិស្ថានបានទទួលការចាប់អារម្មរណ៍កាន់តែច្រើនឡើង ហើយវាក៏ជាតម្រូវការដ៏សំខាន់របស់អាជីវកម្មផ្សេងៗដែលទាក់ទងទៅនឹងការស្ថាបនានិងសាងសង់ឥតឈប់ឈរដូចអ្វីដែលអ្នកទាំងអស់គ្នាបានដឹងហើយថាសម្ភារៈនិងបច្ចេកវិទ្យាផ្សេងៗ ដែលបានប្រើរប្រាស់ក្នុងគម្រោងសាងសង់តែងតែជះឥទ្ធិពលអាក្រក់ដល់ធម្មជាតិជុំវិញខ្លួនយើង តែវាមិនមានន័យថា យើងមិនអាចកាត់បន្ថយកត្តាអាក្រក់ទាំងនោះ ឬកែប្រែវិធីសាស្រ្តខ្លះៗ ដើម្បីជួយអនុរក្សពិភពលោកពណ៌បៃតងរបស់យើង។ នៅក្នុងអត្ថបទនេះយើងនឹងមកណែនាំវិធីសាស្រ្តផ្សេងៗដែលអាចជួយអោយគម្រោងសាងសង់ របស់លោកអ្នកក្លាយជាមិត្តជិតស្និតរបស់ធម្មជាតិ។

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

តើអ្វីទៅគឺជាការកសាងប្រកបដោយចីរភាព?

ការកសាងប្រកបដោយចីរភាពទាក់ទងទៅនិងការប្រើរប្រាស់សម្ភារៈដែលអាចកែច្នៃដើម្បី ប្រើប្រាស់ឡើងវិញហើយជួយកាត់បន្ថយការប្រើប្រាស់ថាមពលនិងកាកសំណល់ពុល ដែលគោលបំណងដ៏សំខាន់គឺការលុបបំបាត់ផលអាក្រក់របស់ឧស្សាហកម្មសាងសង់ចំពោះបរិស្ថាន ដោយការប្រើប្រាស់និងដំណើរការសាងសង់ប្រកបដោយចីរភាព បង្កើនប្រសិទ្ធភាពការប្រើប្រាស់ ថាមពល និងការអាស្រ័យការប្រើប្រាស់អត្ថប្រយោជន៍របស់បច្ចេកវិទ្យាពណ៌បៃតង។ ខណៈពេលដែលក្រុមហ៊ុនដែលប្រកបអាជីវកម្មផ្សេងៗគ្នាកំពុងរិះរកវិធីសាស្រ្តដើម្បីការពារ បរិស្ថានក្នុងចំនោមនោះមានក្រុមហ៊ុនជាច្រើនផ្តល់ភាពសំខាន់ទៅលើឧស្សាហកម្មសំណង់ ដោយសារតែឧស្សាហកម្មនេះប្រើប្រាស់ធនធានធម្មជាតិច្រើនជាងគេ ប្រហែល 50% នៃការប្រើប្រាស់វត្ថុធាតុដើមជុំវិញពិភពលោក ហើយក៏ជាអ្នកបង្កើតកាកសំណល់ពុលដ៏ច្រើនដែលបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដ៏បរិស្ថាន ទើបធ្វើអោយឧស្សាហកម្មនេះទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ។

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

វិធីសាស្រ្តការសាងសង់ប្រកបដោយចីរភាព

សព្វថ្ងៃនេះ ក្រុមហ៊ុនសំណង់ជាច្រើនកន្លែងបានយល់ដឹងពីភាពសំខាន់របស់ការការសាងសង់ ប្រកបដោយចីរភាព ការចាប់អារម្មណ៍លើវិស័យនេះបានកើនឡើងព្រមជាមួយនិន្នាការអនុរ័ក្ស ថាមពល ក្នុងរយៈពេលមួយទសវត្សត៍កន្លងមកនេះ បច្ចេកវិទ្យាដ៏ជឿនលឿន វិធីសាស្រ្តនិង សម្ភារៈទំនើបៗ មានការរីកចម្រើនយ៉ាងខ្លាំងដើម្បីបង្កើនប្រសិទ្ធភាពទាំងស្រុងព្រមទាំងលើក កម្ពស់តម្លៃក្នុងទីផ្សារ។

វិធីដែលល្អបំផុតក្នុងចំណោមនិន្នាការការសាងសង់ប្រកបដោយចីរភាពគឺ ការជ្រើសរើសសម្ភារៈ៕ ភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗបាននាំមកនូវសម្ភារៈសំណង់ដែលមានភាពរឹងមាំខ្លាំង និងទំងន់ស្រាលជាងមុន ព្រមទាំងអាចយកមកកែច្នៃប្រើប្រាស់ឡើងវិញ រឺ ការប្រើប្រាស់ មានសុពលភាពយូរជាងមុនដូចជា សន្លឹកម្នាងសិលា ខ្លោងទ្វារចូលនិងបន្ទះអ៊ីសូឡង់ ដែលសុទ្ធតែអាចផ្លាស់ប្ដូរសំណង់បែបបុរាណមកជាសំណង់ដ៏ជឿនលឿនដែលជាមិត្តដល់ ធម្មជាតិជុំវិញខ្លួនយើង។

សំណង់ដែលស្របតាមនិន្នាការការសាងសង់ប្រកបដោយចីរភាពមិនមែនគ្រាន់តែការកែច្នៃ សម្ភារៈចាស់មកប្រើប្រាស់ឡើងវិញប៉ុណ្ណោះទេ តែវាក៏ទាក់ទងទៅនឹងការនាំយកការបង្កើត នៃបច្ចេកវិទ្យាថ្មីដែលអាចជួយជំរុញក៏ដូចជាលើកទឹកចិត្តភាពព្យាយាមរបស់ម្ចាស់ អាជីវកម្មទាំងឡាយ អោយធ្វើដំណើរការសំណង់ពណ៌បៃតង។ វិធីទាំងនោះមានដូចជា:

  • ការកំណត់អោយប្រើប្រាស់សម្ភារៈយ៉ាងសន្សំសំចៃដើម្បីកាត់បន្ថយបរិមាណសំណល់
  • គ្រប់គ្រងការចាត់ចែងសំរាម ដូចជា ការបែងចែកសំរាម រឺ សំរាមដែលអាចប្រើប្រាស់ឡើងវិញ
  • ការសាងសង់អាគារពណ៌បៃតង
  • គម្រោង Adaptive Reuse ដែលផ្លាស់ប្ដូរអាគារចាស់មកប្រើប្រាស់ក្នុងគោលដៅថ្មី
  • ការរៀបចំទីកន្លែងសាងសង់ដែលធ្វើអោយដំណើរការនៃនិន្នាការការសាងសង់ប្រកប ដោយចីរភាព កាន់តែមានភាពងាយស្រួលដូចជា ការបំបាត់ទឹកកខ្វក់មកជាទឹកស្អាត ហាមមិនអោយមានការជក់បារី ការប្រើប្រាស់សម្ភារៈដាក់ម្ហូបអាហារ ឬឧបករណ៍ផ្សេងៗទៀតឡើងវិញ ជាដើម
  • ការសន្សំសំចៃថាមពល
  • ការជ្រើសរើសប្រើប្រាស់សម្ភារៈដែលអាចកែច្នៃឡើងវិញបាននិងប្រកបដោយចីរភាព។ ផលប្រយោជន៍នៃការសាងសង់ប្រកបដោយចីរភាព
វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

ផលប្រយោជន៍នៃការសាងសង់ប្រកបដោយចីរភាព

លោក Jason hook ពីគេហទំព័រ Build Soft ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាថ្មីៗនៃការដាក់ផែនការការកសាងបាននិយាយថា ការសាងសង់ប្រកបដោយចីរភាពមិនគ្រាន់តែមានផលល្អដល់ធម្មជាតិតែប៉ុណ្ណោះទេ តែអាចជួយលើកកម្ពស់គុណភាពជីវិតរបស់ម្ចាស់អាជីវកម្មព្រមទាំងសហគមន៍នៅតំបន់នោះផងដែរ ផ្នត់គំនិតបែបនេះបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនហើយក៏ទទួលបានការបញ្ជាក់ដោយ ការយកផ្នត់គំនិតនេះមកអនុវត្តក្នុងឧស្សាហកម្មសំណង់ ដូចជា:

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

1. ជួយជុំរុញអោយមានសុខភាពល្អ

ដូចអ្វីដែលលោកអ្នកបានដឹងហើយថាបរិស្ថានជុំវិញខ្លួនជះឥទ្ធិពលដល់សុខភាពរាងកាយនិងផ្លូវ ចិត្តព្រមទាំងអារម្មណ៍របស់យើងយ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថាបត្យករនិង អ្នកឌីស្សាញបានលើកយកផ្នត់គំនិតបែបចីរភាពមកអនុវត្ត ហើយមានផលល្អជាច្រើនដល់ម្ចាស់ផ្ទះនិងអ្នកដែលរស់នៅក្នុងអគារពណ៌បៃតងសម័យថ្មីដែល ជួយសម្រួលអោយយើងអាចបែងចែកនិងគ្រប់គ្រង់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងទាន់ សម័យ ដូចជា ប្រភពពន្លឺនិងថាមពល កម្ដៅ ឬ សីតុណ្ហភាព អោយស្របតាមហុងស៊ុយ ឬ សូម្បីតែគុណភាពខ្យល់។ អ្នកដែលរស់នៅក្នុងអគារចីរភាពបែបនេះ សុខភាព ភាពតានតឹង និង គុណភាពជីវិតរបស់ពួកគាត់ស្ថិតនៅក្នុងកំរិតដែលល្អប្រសើរជាងមុនដោយឃើញច្បាស់នឹងភ្នែក។

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

2. កាត់បន្ថយកាក់សំណល់

ការកើនឡើងកម្ដៅផែនដីគឺជាបញ្ហាដែលកើតឡើងឥតឈប់ឈរ សារធាតុពុលនិងការបាត់បង់ធនធានធម្មជាតិរបស់ផែនដីយើងស្ថិតក្នុងកំរិតដែលខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលយើងសឹងតែមិនអាចបកក្រោយទៅចំនុចផ្ដើមបាន តែយើងនៅអាចជួយកាត់បន្ថយ ឬ ពន្យារពេលផលវិបាកដែលកាន់តែខិតចូល មកជិតបានដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលប្រកបដោយចីរភាពរបស់យើងដើម្បីផ្លាស់ប្ដូរអាកាសធាតុ ក្រុមហ៊ុនម៉ៅការសំណង់ក៏ងាកមកពឹងផ្អែកលើធនធាននិងវិធីសាស្រ្ត ដែលអាចកែច្នៃឡើងវិញ ដែលជាផលប្រយោជន៍ដ៏សំខាន់ចំពោះយើង ព្រមទាំងជួយលើកកម្ពស់បរិស្ថានរបស់យើងអោយល្អជាងមុន។

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

3. ជួយជំរុញសេដ្ឋកិច្ច

ឧស្សាហកម្មសំណង់គឺជាវិស័យសំខាន់សំរាប់លើកស្ទួយសេដ្ឋកិច្ច តាមរយៈការស្រាវជ្រាវ បានបង្ហាញថាឧស្សាហកម្មអាគារដែលអនុវត្តការសាងសង់ប្រកបដោយចីរភាព ម្ចាស់អាជីវកម្ម អាចទទួលបានប្រាក់ចំណូលយ៉ាងច្រើនមហាសាល ហើយយើងក៏អាចនិយាយយ៉ាងច្បាស់ បានថានិន្នាការពណ៌បៃតងនៃឧស្សាហកម្មសំណង់ជួយលើកស្ទួយវិស័យសេដ្ឋកិច្ចដោយការ បង្កើតការងារថ្មីៗបន្ថែមទៀត។

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

4. ជួយបង្កើនប្រសិទ្ធិភាពដើមទុន

ប្រយោជន៍ដ៏ធំមួយរបស់អគារដែលសងសង់ប្រកបដោយចីរភាពគឺ ថ្លៃថែទាំដែលមានតម្លៃថោក ព្រោះដោយសារការរចនាដ៏ពិសេសដែលអាចជួយសន្សំសំចៃនិងកាត់បន្ថយថ្លៃទឹកភ្លើង ថ្លៃចាយវាយសំរាប់ការថែទាំ និងថ្លៃដំណើរការផ្សេងៗដ៏ច្រើន មានន័យថាវាអាច ជួយសន្សំសំចៃថ្លៃវិនិយោគទៅលើកន្លែងផ្សេងៗដូចជា ថ្លៃជួលបុគ្គលិកដែលឡើងថ្លៃ ឬ ថ្លៃការអភិវឌ្ឍផលិតផលបើទោះបីជានៅពេលសាងសង់ថ្លៃកសាងអគារដែលប្រកបដោយ ចីរភាពថ្លៃជាងអគារដែលសាងសង់តាមបែបបុរាណក៏ដោយ តែសំណង់អគារដែលមាន ប្រសិទ្ធិភាពបែបនេះអាចជួយក្រុមហ៊ុននិងម្ចាស់អគារបានយ៉ាងច្រើននៅថ្ងៃខាងមុខ។

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

5. កាត់បន្ថយថ្លៃទិញសម្ភារៈ

វិធីសាងសង់ប្រកបដោយចីរភាពប្រើវត្ថុឬសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន​ហើយថែមទាំងជួយរក្សារគុណភាពនិងភាពរឹងមាំរបស់រចនាសម្ព័ន្ធអគារ ដោយវត្ថុទាំងនោះតែងតែអាចយក មកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ក្នុងចំណោមវត្ថុធាតុផ្សំដែលត្រូវបានជំនួសដោយ វត្ថុសាងសង់ប្រកបដោយចីរភាពទាំងនោះបានទទួលការបញ្ចាក់ថាមានគុណភាព ប្រហាក់ប្រហែលគ្នានិងអាចទុកចិត្តបាន បើប្រៀបធៀបជាមួយសម្ភារៈសាងសង់បែបបុរាណ។ ចំពោះស្ថាបត្យករ ឬ អ្នករចនាដែលចាប់អារម្មណ៍ទាក់ទងនឹងសំណង់ចីរភាព ប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថាមពលនៅតែជាចំណុចសំខាន់ក្នុងការរចនាអគារ រចនាសម្ព័ន្ធអាគារដែលប្រើប្រាស់ថាមពលស្អាតដូចជា ថាមពលខ្យល់ ថាមពលព្រះអាទិត្យ និងថាមពលទឹក សុទ្ធសឹងតែជាថាមលស្អាតដល់បរិស្ថានជុំវិញខ្លួនយើង។

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

6. ជួយកាត់បន្ថយឧស្ម័នកាបូនិក (Carbon footprint)

ក្រុមហ៊ុនលំដាប់កំពូលជាច្រើនបានលើកកម្ពស់និងនាំយកនិន្នាការចីរភាពមកអនុវត្តដើម្បីជួយ បំបាត់ឧស្ម័នកាបូនិកដែលឧស្ម័នពុលដែលពួកយើងបង្កើតឡើងជារៀងរាល់ថ្ងៃ អោយថយ ចុះព្រមទាំងជួយស្តារឡើងវិញនូវធម្មជាតិពណ៌បៃតង

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

ចំណុចសំខាន់នៃការកសាងប្រកបដោយចីរភាព

តម្រូវការនៃការស្វែងរកវីធីសាស្រ្តដើម្បីដោះស្រាយបញ្ហាក្នុងរយៈពេលវែងនិងសន្សំសំចៃបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែកម្ដៅផែនដីកើនឡើងយ៉ាងច្បាស់ ឧស្សាហកម្មសំណង់ បានជះផលប៉ះពាល់យ៉ាងច្រើនទៅលើបរិស្ថាន បើយោងតាមគម្រោងការពារបរិស្ថានរបស់ អង្គការសហប្រជាជាតិ (UNEP) «សកម្មភាពសំណង់ដែលកើនឡើងនិង ការរីកធំឡើង នៃទីក្រុងនឹងធ្វើអោយខូតខាតធនធានធម្មជាតិនិងទីជំរកសត្វព្រៃរហូតដល់ 70% នៃផ្ទៃដី គិតចាប់ពីពេលនេះរហូតដល់ឆ្នាំ 2575» ដែលជាការបញ្ចាក់ថាពួកយើងរស់នៅក្នុងស្ថានភាព ដែលមិនប្រាកដ ហើមិនមែនតែយើងប៉ុណ្ណោះទេ តែវានឹងផ្តល់ផលប៉ះពាល់ទៅដល់កូន ចៅជំនាន់ក្រោយផងដែរ ដូចច្នេះហើយ ទើបធ្វើអោយតម្រូវការរបស់សំណង់ដែលមានចីរភាពកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ប៉ុន្មានឆ្នាំមក ក្រុមហ៊ុនផ្សេងៗនិងក្រុមហ៊ុនម៉ៅការសំណង់លំដាប់កំពូលតែប៉ុណ្ណោះដែលអាច ស្វែងរកវិធីសាស្រ្តនិងដំណោះស្រាយដើម្បីធ្វើអោយបរិស្ថានរបស់យើងល្អប្រសើរជាងមុន យើងទាំងអស់គ្នាដែលធ្វើការទាក់ទងនឹងសំណង់ក៏អាចរួមចំណែកក្នុងការថែរក្សារបរិស្ថានផងដែរ ដោយគ្រាន់តែជ្រើសរើសសម្ភារៈដែលមានប្រយោជន៍និងព្យាយាមអនុវត្តវិធីសាស្រ្តបែបចីរភាព មិនថាការប្រើប្រាស់សម្ភារៈដែលសមស្រប ឬ ប្រើតិចនិចខាងវិស្វកម្មក៏អាចចាត់ទុកថាបាន រួមចំណែកក្នុងការអនុរក្សដែរ គ្រាន់តែព្យាយាមជួយសន្សំសំចៃភ្លើងអគ្គិសនីក៏អាចជួយ អោយនិន្នាការសំណង់ចីរភាពមានការលូតលាស់បានដែរលោកអ្នកនៅអាចរួមចំណែកដើម្បី លើកស្ទួយសំណង់ចីរភាពអោយរីកលូតលាស់បានដោយការជ្រើសរើសសម្ភារៈឬ វត្ថុយ៉ាងមានជំនាញ ក្រុមហ៊ុន Knauf បាននំាយកក្រុមផលិតផលសំណង់ដែលផលិតឡើងដោយគិតគូរដល់បរិស្ថាន នោះគឺ សន្លឹកម្នាងសិលា

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

1.) ក្រៅពីវិធីគ្រប់គ្រង់និងចាត់ចែងហើយ ការជ្រើសរើសសម្ភារៈក៏អាចចាត់ទុកថាជាកត្តា ដ៏សំខាន់

យើងសូមណែនាំការជ្រើសរើសប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានដែលងាយ ក្នុងការឌីស្សាញ និងទុកដាក់ដូចជា សន្លឹកម្នាងសិលាសញ្ញា KNAUF

  • រលោង រាបស្មើ និងស្រស់ស្អាតសាកសមសំរាប់ការឌីស្សាញ របស់សំណង់គ្រប់រូបបែប
  • អាចឌីស្សាញ ដើម្បីការពារសម្លេងបានរហូតដល់ 45 ឌេស៊ីបេល គ្រាន់តែបំពាក់បន្ថែម ជាមួយអ៊ីសូឡង់និងឆ្អឹងពិដាន
  • មិនស្រូបកម្ដៅ មិនងាយឆេះ
  • អាចដំឡើងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស
  • មិនមានសារធាតុពុលដែលប៉ះពាល់ដល់រាងកាយ
  • មិនប៉ះពាល់ដល់បរិស្ថាន

ហើយមានរហូតដល់ 5 ប្រភេទដើម្បីជ្រើសរើស

  • សន្លឹកម្នាងសិលាការពារសំណើម
  • សន្លឹកម្នាងសិលាការពារកាំរស្មី
  • សន្លឹកម្នាងសិលាការពារភ្លើង
  • សន្លឹកម្នាងសិលាការពារកម្ដៅ
  • សន្លឹកម្នាងសិលាការពារការសម្លេង

ពួកយើងសង្ឃឹមថាព័ត៌មាននៅក្នុងអត្ថបទនេះនឹងជួយអោយលោកអ្នកយល់ដឹងអំពីប្រភេទ អាគារផ្សេងៗ។ ដើម្បីទទួលបានព័ត៌មានដ៏មានសារៈសំខាន់និងច្នៃប្រឌិតបន្ថែមទៀតទាក់ទងនិងការរចនាផ្ទះ ដំណើរការការសាងសង់និងស្ថាបត្យកម្ម យើងសូមណែនាំអោយលោកអ្នកចូលទៅអាននៅក្នុងគេហទំព័ររបស់ពួកយើងដែល មានបង្ហោះអត្ថបទ ២ ច្បាប់ក្នុង១ខែដែលពោលពេញទៅដោយគំនិតល្អៗដើម្បី ជួយអ្នកទាំងអស់គ្នាក្នុងកែប្រែនិងកសាងផ្ទះ bit.ly/42TDE73

សូមតាមដានពួកយើងតាមរយៈវេទិកាផ្សេងៗដូចជា:

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន

វិធីសាស្រ្តសាងសង់ដែល មិនប៉ះពាល់ដល់បរិស្ថាន